ព័ត៌មានជាតិ

៨ ជំហាន​ជួយ​សន្សំ​ថវិការ​លើ​ការចាយ​វាយ​ប្រេងសាំង សម្រាប់​រថយន្ត​

​ការចំណាយ​លើ​ប្រេងសាំង និង​ផ្លាស់ប្តូរ ខណៈ​ដែល​លោក​អ្នក​ធ្វើ​តាម ៨ ជំហាន ដែល​បង្ហាញ​ដូចខាងក្រោម​នេះ ៖
១. រក្សា​ល្បឿន​បើកបរ​
​បើសិនជា​ការធ្វើ​ដំណើរ​របស់​អ្នក​ដោយ​ប្រើ​ល្បឿន​លឿន​និង​មិន​ថេរ ប្រេង​សាំង​ដែល​ប្រើប្រាស់​លើ​រថយន្ត​របស់​អ្នក​និង​កើនឡើង​មួយ​រំពេច ។ ការ​បង្កើនល្បឿន​ក្នុង​អំឡុង​ពេល​បើកបរ នឹង​ធ្វើឲ្យ​អ្នក​ខាតបង់​ទឹកប្រាក់ ដោយ​ឈាន​ទៅរក​ការប្រើប្រាស់ ប្រេងសាំង​ច្រើន ។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ជួយ​ដល់​អ្នក​ដើម្បី​សន្សំសំចៃ​ប្រេងសាំង ដោយ​តម្រូវ​ឲ្យ​បើក ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ល្បឿន​នេះ មិន​លឿន​ពេក មិនយឺត​ពេក អាចអនុវត្ត​នៅពេល​ដែល​អ្នក​អាចធ្វើ​បាន​។

២.​កំណត់​លេខ​ឲ្យ​ជាក់លាក់​
​មនុស្ស​ជាច្រើន ជា​ពិសេស​ស្ត្រី​តែម្តង ដែល​ធ្វើដំណើរ ចូលចិត្ត​បើក​លឿន ឬ​យឺត ក៏​ប៉ុន្តែ​ពេល​ដែល​ធ្វើដំណើរ​លើ​ជម្រាល ឬ​ជួប​ឧបសគ្គ ដោយ​មិន​បាន​កំណត់​លេខ​រថយន្ត​ឲ្យ​ជាក់លាក់ ដោយ​បើក​ទាំង លេខ ៣ និង លេខ ៤ ដែល​ធ្វើឲ្យ​ក្លាយ​ជា​ទំលាប់​ប្រើប្រាស់​ប្រេងសាំង​ច្រើន និង​បន្ត​ចំណាយ​ច្រើន​ផងដែរ ។​
​ដើម្បី​ចៀសវាង​បញ្ហា​ទាំងនេះ ស្ត្រី​គួរតែ​បើក​ទៅតាម​ស្ថានភាព​ដែល​ជួប ជាពិសេស​ឡើង​ជម្រាល ដោយ​គួរតែ​សាង​លេខ ១ ឬ​លេខ ២ វិញ ដែល​វា​ជួយ​កាត់បន្ថយ​ប្រេងសាំង ជា​ជាង​ប្រើប្រាស់​លេខ ចុង​ក្រោយ​ដើម្បី​ឡើង​ទួល ឬ​ឈប់​ស្តុប​ជាដើម​។​
Gas
៣. ពន្លត់​ម៉ាស៊ីន​នៅពេល​ដែល​អ្នក​ឈប់​
​ក្នុងអំឡុងពេល​ភ្លើងស្តុប ៣០ វិនាទី ឬ ៤០ វិនាទី អ្នកធ្វើ​ដំណើរ​គួរតែ​ពន្លត់​ម៉ាស៊ីន ដែល​វា​អាច​ជួយ​ឲ្យ​អ្នកអាច​សន្សំ​ប្រេងសាំង ជាជាង ដំណើរការ​ខណៈដែល​ភ្លើងស្តុប​នោះ​។​

៤.​ស្ថានភាព​សំបក​កង់​រថយន្ត​
​ការពិសោធន៍​បាន​បង្ហាញឲ្យឃើញថា នៅពេល​ដែល​កង់​រថយន្ត​របស់​អ្នក មាន​ភាព​តឹង​ណែន ខ្យល់​ពេញ នោះ​វា​នឹង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងសាំង ២០ ភាគរយ ។ ជាធម្មតា​សំបក​កង់​រថយន្ត ត្រូវ​បូម​ឲ្យ​ណែន​ទៅតាម​មាត្រដ្ឋាន ដោយ​កង់​ខាងក្រោយ​ទម្ងន់​ខ្យល់​ដែល​បូម គឺ ៣ គីឡូក្រាម និង កង់​ខាង​មុខ​គឺ ២,៣ គីឡូក្រាម​។​

៥. ការជួស​ជុស និង​ត្រួតពិនិត្យ​លើ​រថយន្ត​
​អ្នកប្រើប្រាស់​ម៉ូតូ ជា​ទៀត​ទាត់​ត្រូវ​ពិនិត្យ ទៅលើ តម្រង់​ខ្យល់ ដោយ​ការសម្អាត ឬ​ជំនួស​របស់​ថ្មី បើសិនជា​ខូចខាត ។ ជាងនេះទៅទៀត​ម្ចាស់​រថយន្ត ត្រូវ ដាក់​តារាង​ពេលវេលា ផ្លាស់ប្តូរ ប្រេង​ខ្មៅ ដែល​វា​ជា​អាយុជីវិត​របស់​ម៉ាស៊ីន ដើម្បី​ជៀសវាង ការខូចខាត ដោយសារ​តែ​កម្តៅ​កកិត​។​

៦. ការផ្លាស់ប្តូរ​ប្រេង​
​បន្ទាប់​ពី​ប្រើប្រាស់​ចម្ងាយ​ពី ១០០០ ទៅ ១៥០០ គីឡូម៉ែត្រ ម្ចាស់​រថយន្ត ត្រូវតែ​ជំនួស​នូវ​ភាព​ល្អកកករ ។ កុំ​រក្សាទុក​ប្រេង​នោះ​ដោយសារតែ​ការ​ធ្វើ​តេស្ត ឬ​សន្សំសំចៃ ពេក​វា​មិន​ល្អ​សម្រាប់​ម៉ាស៊ីន​នោះទេ ដោយ​ការផ្លាស់ប្តូរ​ប្រេង​ថ្មី​វា​នឹង​ជួយ​រក្សា​ជីវិត​ម៉ាស៊ីនរថយន្ត​របស់លោក​អ្នក​។​

៧. ជៀសវាង​ធ្វើដំណើរ​លើផ្លូ​គ្រហុក​
​ការធ្វើដំណើរ​ទៅ​តាម​ផ្លូវ​ដែល​លំបាក ប្រឈម​នឹង​ការប្រើប្រាស់​ប្រេងសាំង​ច្រើន ធ្វើឲ្យ​រថយន្ត​បាត់បង់​សក្តានុពល តែ​បើ​ជា​ករណី​ចាំបាច់​ត្រូវតែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​គ្រ​ហុក និង​លំបាក​គួរតែ​ធ្វើ​ដំណើរ​ដោយ​សន្សឹមៗ វា​នឹង​មិន​ចំណាយ​ប្រេង​សឹង​ច្រើន​។​

៨. កាត់បន្ថយ​ចំនួន​ដែល​ផ្ទុក​លើ​រថយន្ត​
​ទម្ងន់​ដ៏​ធ្ងន់ នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ធ្វើការ​ធ្ងន់ និង​លំបាក និង​ប្រើប្រាស់​ប្រេងសាំង​ច្រើន ។ តែ​ប្រសិនបើ​មិនមែន​ស្ថិតក្នុង​គោលបំណង​ដឹក​ជញ្ជូន​នោះទេ មិន​គួរ​ទុក​សម្ភារៈ​ដែល​មិនចាំបាច់​លើ​រថយន្ត​ឡើយ​៕

មតិយោបល់