កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនជាតិវៀតណាម ចំនួន ០២នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀន កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ឈ្មោះ ឡេ យ៉ាំងឡើយ អាយុ២៧ឆ្នាំ ជាប្តី និងម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំ ជាប្រពន្ធ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះរកឃើញ ថ្នាំញៀន៩កញ្ចប់ ដាវ៣ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុយចំនួ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអល័ង្គការកាឡៃមួយចំនួនផងដែរ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕



មតិយោបល់