កំពង់ចាមៈ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទី ក្រោយពីទទួលបានព័ត៌មានច្បាស់ការ សមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានមកសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម លោកឧត្តសេនីយ៍ស្នងការ បានចាត់តាំងលោកវរសេនីយ៍ឯក អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស ដឹកនាំកម្លាំងជំនាញ ចុះសហប្រតិបត្តិការបង្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិទី១, ភូមិទី៣ សង្កាត់វាលវង់ និងចំណុចវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយប្រើវិធានការញុះញង់ ហើយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ប្រុស(ក្នុងនោះមានសង្ឃ១អង្គ បានផ្សឹកហើយ) នឹងដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់(ធំ១កញ្ចប់) ម៉ូតូ២គ្រឿង និងថង់ប្លាស្ទិចសម្រាប់វិចខ្ចប់មួយចំនួន។
ដោយបានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើ ជូនសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់