ព័ត៌មានជាតិ

ផ្លូវលេខ២៩១ ក្នុងសង្កាត់បឹងកេងកង បន្តិចទៀតមានភ្លើងប្រើវិញហើយ!

ភ្នំពេញៈ យោងតាមការជូនដំណឹងអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ (OP081 -F1) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរខ្សែបណ្តាញតង់ស្យុងទាបថ្មី (LV) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៩១ សង្កាត់បឹងកេងកង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅម៉ោង១ និង៣០ នាទីរសៀល៕

មតិយោបល់