ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយឡែក៤នាក់ត្រូវចាប់បាននៅក្នុងផ្ទះសំណាក់ណានណាន ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ: កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យ៤នាក់ ក្នុងផ្ទះសំណាក់ណានណាន រួមជាមួយបក្ខពួក១នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ណានណាន ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យទាំង៤មានឈ្មោះ ១ឈ្មោះ ជីវ អេងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ២ឈ្មោះ ម៉ី សុភត្រា ភេទប្រុស អាយុ២៤ឆ្នាំ ៣ឈ្មោះ ភាព រ៉ាស៊ីន ភេទប្រុស អាយុ១៨ឆ្នាំ ៤ឈ្មោះ ភោគ រតនា ភេទប្រុស អាយុ១៨ឆ្នាំ។

ប្រភពដដែលបន្តទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើ យកមកសួរនាំរួច ទើបនៅវេលាម៉ោង២និង៣០នាទី ថ្ងៃដដែលកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ បានបន្តស្រាវជ្រាវរហូតឈាន ទៅដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ឈ្មោះ ហេង ចាន់ស៊ីម៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ជាបក្សពួកតែមួយ នៅចំណុចមុខវត្តសំពោងផលអណ្ដែត ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួម និងដកហូតក្រាមពណ៌សថ្លា២កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់