ព័ត៌មានជាតិ

ក្លិប Real Madrid ច្រាសច្រាល់​ខណៈ​មិនទាន់​ធ្វើ​កុងត្រា​ថ្មី​ជាមួយ​នឹង Ronaldo

​ក្លិប​បាល់ទាត់ Real Madrid កំពុងស្ថិត​នៅ​ក្នុង​ភាពចលាចល ខណៈ​ដែល​ការធ្វើ​កុងត្រា​ជាមួយនឹង​កីឡាករ Cris Ronaldo កៀក​មកដល់ នៅ​ថ្ងៃ​ទី ២២ ខែ កញ្ញា កន្លងទៅនេះ​។​
​ក្លិប Real ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់ ជាមួយនឹង​ការរំពឹងទុក​ធ្វើ​កុងត្រា​ជាមួយនឹង កីឡាករ Cris Ronaldo ដែល​ជា​ការ​បន្ត​កុងត្រា​ថ្មី​ឲ្យបាន​ឆាប់ៗ​។​តាម​របាយការណ៍​បានឲ្យដឹងថា ប្រសិនបើ​កីឡាករ Ronaldo យល់ព្រម​ជាមួយនឹង​ក្លិប Real Madrid សារជាថ្មី អ្នកលេង​សញ្ជាតិ​ព័រ​ទុ​ហ្គាល​រូបនេះ នឹង​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន ថ្លៃ​ជាងគេ​លើ​ពិភពលោក និង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ពោល​គឺ​ថ្លៃ​ជាង កីឡាករ Gareth Bale នា​ពេលប្ចុប្បន្ននេះ ។​
https://i1272.photobucket.com/albums/y389/domneng/Ronaldo_zpsa083417f.jpg
​ថ្មីៗ​នេះដែរ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ក្លិប Real Madrid នឹង​ចំណាយ​ឲ្យ​កីឡាករ Ronaldo ចំនួន ១៧ លាន​អឺរ៉ូ ក្នុង​មួយ​រដូវ​កាល ចំណែក Bale តែ ១៥ លាន​អឺរ៉ូ ក្នុង​មួយ​រដូវ​កាល​។​
​លោក Perez ដែល​ជា​ប្រធាន​ជាន់ខ្ពស់​នៃ​ក្លិប Real Madrid បានឲ្យដឹងថា ខាង​ក្លិប​សង្ឈឹមថា នឹង​អាច​ដោះស្រាយ​ចំណុច​ខ្វះខាត ជាមួយនឹង​កីឡាករ​រូប​នេះ​ប៉ុន្មាន​ថ្ងៃ​ទៀត​។​ជាមួយនឹង​គ្នា​នេះដែរ ខាង​ស្ថានីយ៍​ទូរទស្សន៍​របស់​ព័រ​ទុ​ហ្គាល ក៏​បាន​ធ្វើ​ស្ថិតិ​តាមរយៈ​ការបោះឆ្នោត ឲ្យ Ronaldo ជា​កីឡាករ​ដែល​លេង​បានល្អ និង​ជា​កីឡាករ​តំណាង​ឲ្យ​ជាតិ​សាស​ខ្លួន​ផងដែរ​នៅពេល​បច្ចុប្បន្ន ដោយ​ទទួលបាន ៥១ ភាគរយ ខណៈ​ដែល ជើងចាស់ Eusebio Figo ទទួលបាន ៤៣ ភាគរយ ៕

មតិយោបល់