ព័ត៌មានជាតិ

អគ្គិសនីសៀមរាប ធ្វើការផ្ទេរកុងទ័រមួយចំនួន២បង្គោលចាស់ទៅដាក់នៅបង្គោលថ្មីវិញ

សៀមរាបៈ យោងតាមផេកអគ្គិសនីសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៧ ក្រោយពីទទួលបានដំណឹងដែលអតិថិជនបានរាយការណ៍ប្រាប់ថាមានបង្គោលភ្លើងបាក់នៅមុខផ្សារលើ តាមរយៈក្រុមការងារ Hotline បន្ទាប់មកក្រុមបន្តចរន្តខណ្ឌបណ្តាញចែកចាយ អគ្គិសនីសៀមរាប បានចុះមកពិនិត្យដល់ទីតាំង ហើយក៏បានពិនិត្យឃើញថា បង្គោលដែលបានដួលបាក់នេះជាបង្គោលរបស់បងប្អូនប្រជាពលរដ្ឋដែលបានដាំសម្រាប់ដាក់បំពាក់ខ្សែបណ្តាញរបស់ពួកគាត់ដែលជាខ្សែអូសចេញពីបង្គោលអគ្គិសនីកម្ពុជា ចូលទៅក្នុងលំនៅស្ថានរបស់ពួកគាត់ ។

ក្នុងខណៈនេះផងដែរ ក្រុមការងារបានសហការជាមួយប្រជាពលរដ្ឋដើម្បីធ្វើការផ្ទេរកុងទ័រមួយចំនួន២បង្គោលចាស់ជាប់ថ្នល់ជាតិ(PMT 309-F1) ទៅដាក់នៅបង្គោលថ្មី ខ្សែខ្នែងផ្លូវខាងក្រោយ នៃ PMT 309-F1 ដដែល ដើម្បីកុំមានខ្សែរញ៉េរញ៉ៃដូចមុន៕

មតិយោបល់