ព័ត៌មានជាតិ

រន្ធត់! បុរសម្នាក់ជិះម៉ូតូត្រូវរថយន្តស៊ាំយ៉ុងបុកពីក្រោយអូសប្រហែល១០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម!

តាកែវៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកស៊ាំយ៉ុង បានបុកពីក្រោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិឳភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូសេ១២៥ ពាក់ស្លាកលេខ ភព១ យ៨៥២៤ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងរថយន្តបង្កម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2X-2407 លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលទៅបុកម៉ូតូសេ១២៥ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូអូសពីក្រោយរថយន្តប្រហែល១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញចុះមកធ្វើកាវាស់វែងដល់កន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/RHiur9nkryw

មតិយោបល់