ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងថ្នាំញៀន៧៧កញ្ចប់!

ភ្នំពេញៈ នៅវេលាម៉ោង២រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងថ្នាំញៀន ៧៧កញ្ចប់ ប្រភេទម៉ាទឹកកក ។

ជនសង្ស័យទាំង៦នាក់ នោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ មាន៖

ទី១ឈ្មោះ នង កាណាល់ ភេទប្រុស អាយុ១៧ឆ្នាំ ,ទី២ឈ្មោះ ផាន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ រួម និងដកហូតបានក្រាមសថ្លា១កញ្ចប់(ប្រភេទម៉ាទឹកកក) ដោយរូបគេទាំង២នាក់ បានទិញពីក្មេងប្រុស២នាក់ ជាអនិតិជន(ក្មេងមិនទាន់គ្រប់អាយុ) មានទី១ឈ្មោះ ស.ស.ខ ភេទប្រុស អាយុ ១១ឆ្នាំ (អនិតិជន) រួម និងក្រាមសថ្លាបានចំនួន ៣៩កញ្ចប់, ទី២ឈ្មោះ ម.ច.រ ភេទប្រុស អាយុ ១២ឆ្នាំ (អនិតិជន) រូម និងក្រាមសថ្លា ៣៤កញ្ចប់ ត្រូវបានជនអគតិ បានប្រើឲ្យលក់ជំនួសពួកវា ហើយត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ។ ពួកគេទាំង៤នាក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល នៅចំណុច លើផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទី៣ឈ្មោះ ហុក ប៊ុនធា ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ មឿង មករា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់បានកាលពីវេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលរួបគេ បានលួចម៉ូតូម្តាយរបស់ខ្លួនចេញពីផ្ទះ។

ក្រោយឃាត់ខ្លួនបាន ពួកគេទាំង២នាក់ បានសារភាពប្រាប់ សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេបានលួចម៉ូតូម្តាយចេញពីផ្ទះពិតប្រាកដមែន តែពុំមានបំណងយកទៅលក់ទេ បន្ទាប់មកពួកគេទាំង២នាក់ បានប្រាប់សមត្ថកិច្ចបន្តទៀតថា រូបគេស្គាល់ទីតាំងចែកចាយគ្រឿងញៀន ទើបនៅវេលាម៉ោង៩យប់ថ្ងៃដដែល កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលជា អ្នកចែកចាញ ជួញដូរគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៌សថ្លា៣កញ្ចប់ នៅចំណុចបន្ទប់ជួលលេខ១ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមាន៖
ទី១ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ,ទី ២ឈ្មោះ ស៊ិន សុមុត្រា ភេទប្រុស អាយុ២០ឆ្នាំ៕

មតិយោបល់