ព័ត៌មានជាតិ

ជ្រូកព្រៃ​មួយ​ក្បាល​ផឹកស្រា​បៀរ​អស់ ១៨ កំប៉ុង​

​យោងតាម​សារព័ត៌មាន​បរទេស​មួយ​បានឲ្យថា​ជ្រូកព្រៃ​មួយ​ក្បាល​ហាក់ដូ​ចជា​ស្រវឹងស្រា​ដោយ​វា​បាន​ចូល​ទៅ​ប្រយុទ្ធ​ជាមួយ​គោ​មួយ​ក្បាល មិន​បាន​យូរ​ប៉ុន្មាន​មនុស្ស​ក៏​បាន​ពិនិត្យមើល​ជ្រូកព្រៃ​មួយ​ក្បាល​នោះ​ហើយ​ឃើញ​ថា​វា​មាន​ជាតិ​អាកុល​នៅក្នុង​ខ្លួន​របស់​វា​។​
pig
​ប្រភព​ព័ត៌មាន​បាន​ប្រាប់ថា​ជ្រូក​មួយ​ក្បាល​នេះ​បាន​ផឹកស្រា​បៀរ​អស់ ១៨ កំប៉ុង នៅក្នុង​កំពង់ផែ Hedland ភាគ​ខាងលិច ប្រទេស​អូស្ត្រាលី នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​របស់ ABC News ។​
​ដោយសារ​តែ​វា​បាន​សេព​គ្រឿង​ស្រវឹង​ទើប​ធ្វើឲ្យ​ជ្រូកព្រៃ​មួយ​ក្បាល​នេះ​ដើរ​ស្វែងរក​ចំណី​តាម​ធុងសំរាម​ដើម្បី​ស៊ី​។​

​ម្យ៉ាងទៀត​នៅ​ពាក់កណ្តាល​យប់​នោះ​មនុស្ស​ដែល​រស់នៅ​ទីនោះ​បាន​ឮ​សំឡេង​រំខាន​មួយ​ដូច្នេះ​គាត់​បាន​យក​ពិល​បញ្ចាំង​មើល​ហើយ​ក៏​បាន​ឃើញ​ជ្រូកព្រៃ​នៅ​ទីនោះ​កំពុងតែ​ប្រយុទ្ធ​ជាមួយ​សត្វ​គោ បន្ទាប់​មក​គាត់​បាន​មើល​ទៅ​ធុងសំរាម​ទាំងអស់​ត្រូវ​បាន​កកាយ​ខ្ទិច​អស់ ហើយ​ជ្រូកព្រៃ​ក៏​បាន​ចាកចេញ​ទៅ​។ បន្ទាប់មក​ប៉ូលិស​ក៏​បាន​តាម​ចាប់​វា ដោយ​មាន​គេ​ប្រាប់​ថា​បាន​ឃើញ​ជ្រូកព្រៃ​មួយ​ក្បាល​នោះ​នៅ​ក្រោម​ដើមឈើ​មួយ ប៉ូលិស​ក៏​បាន​បន្ត​ស្វែងរក​ទីតាំង​របស់​វា​ទៀត​ព្រោះ​តែ​វា​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​៕​

មតិយោបល់