ព័ត៌មានជាតិ

ហាយលែនឌ័រ គេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុកខឿនថ្មចែកទ្រូងផ្លូវពេញទំហឹង!

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយមានរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បើកគេចពីម៉ូតូគេមួយគ្រឿងជ្រុលទៅបុកខឿនថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងខូចខាតទាំងខឿនថ្មនិងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវបឹងកក់ ម្តុំក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8307 បើកបរដោយបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំជាង បើកក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងបើកមកយ៉ាងលឿនមិនប្រយត្ន័សោះ ជាហេតុធ្វើឲ្យបុរសខាងលើបួងចង្កូតគេចទៅទិសខាងលិច ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវតែម្តង សំណាងល្អគ្មានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តនិងខឿនផ្លូវតែប៉ុណ្ណោះ។ ចំណែកភាគីខាងម៉ូតូវិញ បានបន្តល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង៕

មតិយោបល់