ព័ត៌មានជាតិ

រម៉កកង់បី បើកមិនប្រយ័ត្នធ្លាក់ភ្នែកជ្រុលទៅបុករថយន្តឆេវលែត ពីក្រោយដោះស្រាយមិនចេញ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរម៉កកង់បី បានប៉ះជាមួយនឹងរថយន្តម៉ាក ឆេវលែត មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AN-5823 ចំពីក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៤ ខែសីហា​ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុហើយនោះ ភាគីទាំងខាងនិយាយគ្នាមិនត្រូវ ក៏សម្រេចឲ្យសមត្ថកិច្ចធ្វើការវាស់វែងនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

មតិយោបល់