ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចោរកម្ម (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) ប្រព្រឹត្តនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ត្រង់ចំណុចឃ្លាំងការ៉ូ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ទីលំនៅភូមិខ្ពប ឃុំរការលើ ស្រុកស្អាងខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ភា លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះ មន ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ៖
១-ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២
២-ដែកតូចស្រួចសម្រាប់ឆ្កឹះសោរចំនួន០១
៣-កូនសោរម៉ូតូចំនួន០១
-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HJ-3010
៤-ម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JA-8557 ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់