ព័ត៌មានជាតិ

ជនសង្ស័យដែលសម្លាប់ស្រ្តីម្នាក់នៅក្នុងផ្ទះសំណាក់ «មុនីកា» ឃាត់ខ្លួនបានហើយនៅព្រឹកនេះ!

កំពតៈ ករណីឃាតកម្មមួយដែលបានសម្លាប់ស្រ្តីម្នាក់នៅក្នុងផ្ទះសំណាក់ «មុនីកា» កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗ នៅព្រឹកថ្ងៃសៅរ៍នេះជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបានហើយ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នេះ គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងឈ្មោះ «មុនីកា» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ដែលករណីស្លាប់នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម៕

មតិយោបល់