ប៉ៃលិនៈ ករណីផ្ទុះធុងចង្ក្រានហ្គាសបង្កជាអគ្គិភ័យមួយបានឆាបឆេះផ្ទះលោកវរសេនីយ៍ត្រី ហ៊ុយ ហិត បណ្តាលឲ្យមានមនុស្សរងរបួសម្នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តទុយោ និងឆាបឆេះធុងចង្ក្រានហ្គាស បណ្តាលឲ្យផ្ទុះតែម្តង។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនធ្វើការ បាញ់ពន្លត់បានទាន់ពេលវេលាផងដែរ៕
មតិយោបល់