ស្វាយរៀងៈ មានប្រជាពរដ្ឋប្រទះឃើញសាកសពដេកផ្កាប់មុខស្លាប់នៅចណុចក្បែររបងផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយអាក្រាតខោខូវប៊យជើងវែង និងខោលីអូនៅជាប់កជើងខាងស្ដាំព្រមទាំងមានដុំថ្មសង្កត់ពីលើក្បាលផ្នែកខាងក្រោយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌខេត្ត កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍រដ្ឋបាលបាវិត សហការជាមួយលោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ បានទៅដល់កន្លែងកើតហេតុ និង ធ្វើការពិនិត្យកន្លែងកើត និងសាកសពឃើញថា សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការស៊ីណូហ្គោតឡាក់ ស្ថិតនៅក្នុងក្រុងបាវិត មានទីលំនៅភូមិដូនម៉ៅលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រែ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីយើងលើកសាកសពពីក្នុងទឹកមកលើគោក ដើម្បីធ្វើការពិនិត្យឃើញថា សាកសពមានសភាពហើមស្អុយ និងអាក្រាតខោខូវប៊យ និងខោលីអូ ត្រឹមកជើងខាងស្ដាំ នៅកមានកន្សែងរិតជាប់ និងក ហើយខ្លួនប្រាណមានរបកស្បែកស្ទើរពេញមួយតួខ្លួន។
ការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត អ៊ូ សាផល គ្រូពេទ្យបង្អែកជីភូ រួម និងសមត្ថកិច្ចជំនាញនគរបាលឃើញ សាកសពឈ្មោះ សុវណ្ណ សុម៉ាលីន ភេទស្រី អាយុ១៨ឆ្នាំ ស្លាប់ដោយសាជនល្មើស រំលោភ និងយកកន្សែងរិតក ហើយយកទៅបោះចោលនៅក្នុងទឹកស្រែក្បែរគុម្ពដើមរំចេកនៅក្នុងភូមិឃុំខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯសាកសពត្រូវបានសមត្ថកកិច្ចយើងវេចខ្ចប់ដឹកយកមកប្រគល់ជូនគ្រួសារសពដល់គេហដ្ឋាននៅខេត្តត្បូងឃ្មុំ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់