ព័ត៌មានបច្ចេកវិទ្យា

កម្មវិធី Android មានអ្នកទាញយកច្រើនបំផុត ៤ សុទ្ធតែជារបស់​ Facebook

យោងតាមលទ្ធផលស្ថិតិចុងក្រោយបំផុតរបស់ Priori Data បានបង្ហាញថា កម្មវិធីគ្រួសាររបស់ Facebook ទាំងអស់ចំនួន ៤ សុទ្ធតែឈរនៅលំដាប់កំពូលនៃតារាងកម្មវិធីដែលមានគេទាញយកច្រើនបំផុតចំនួន ១០ គិតត្រឹមខែកក្កដាកន្លងទៅ នៅលើ PlayStore។

ក្នុងនោះ កម្មវិធី WhatsApp ឈរនៅលើតារាងចុងកំពូលគេ ដោយមានចំនួនអ្នកទាញយករហូតដល់ទៅ ១០៣.៦៤ លានដង ហើយបើសរុបកម្មវិធីទាំង ៤ របស់ក្រុមហ៊ុន Facebook នេះ គឺមានចំនួនអ្នកទាញយករហូតដល់ទៅ ២៩៧ លានដង។

ចំពោះកម្មវិធីដែលឈរនៅលំដាប់ថ្នាក់ទី ៥ តាមពីក្រោយកម្មវិធី WhatsApp, Messenger, Facebook, និង Intagram គឺកម្មវិធី SnapChat ដែលទទួលបានចំនួនអ្នកទាញយក ២២.៩៩ លានដង។

គួរបញ្ជាក់ថា កម្មវិធីសេវាកម្មផ្ញើសារ WhatsApp ត្រូវបានប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerburg ទិញយកក្នុងឆ្នាំ ២០១៤ ជាមួយទឹកប្រាក់ចំនួន ១៩ ពាន់លានដុល្លារ។ ក្រោយពីការទិញយកមក កម្មវិធីបណ្តាញទំនាក់ទំនងសង្គមសារមួយនេះ បានរីកធំធាត់ជាបន្តបន្ទាប់ រហូតដល់ក្នុងខែកក្កដា ឆ្នាំ ២០១៦ វាមានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរហូតដល់ ១​ ពាន់លាននាក់ និងមានការផ្ញើសារចំនួន ៥៥ ពាន់លានសារ ជារៀងរាល់ថ្ងៃ៕

ប្រភពព័ត៌មានៈ businessinsider

មតិយោបល់