ព័ត៌មានជាតិ

ក្មួយស៊ីដាច់ម៉ូតូពូបាន៣ថ្ងៃ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញៈ នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ វី ចំរើន ហៅ ណុប ភេទប្រុស អាយុ២៣ឆ្នាំ(ត្រូវជាក្មួយជីទួតមួយរបស់ជនរងគ្រោះ) មុខរបរមិនពិតប្រាកដ នៅភូមិក្រាំងធ្នង់ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ឃិត សុគន្ធ ភេទប្រុស អាយុ២០ឆ្នាំ(ត្រូវជាពូជីទួតមួយរបស់ជនសង្ស័យ) មុខរបរបុគ្គលិកក្រុមហ៊ុនខេអម៉ូតូ ស្នាក់ននៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះដកហូតៈ ម៉ូតូម៉ាកខេអអិចស៊ីវ២៥០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1FX-1945ចំនួន១គ្រឿង។

មុនពេលកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូ ហើយបានដាក់កូនសោផ្ទះនៅក្នុងថូរផ្កាខាងមុខផ្ទះជាប់របងខាងក្នុង និងកូនសោម៉ូតូដាក់លើតុខាងមុខទូរទស្សន៍ រួចបានចាក់សោទ្វារផ្ទះត្រឹមត្រូវ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ពេលនោះជនរងគ្រោះបានជិះម៉ូតូម៉ាកទីនី មិនចាំស្លាកលេខ (ខ្ចីម៉ូតូក្រុមហ៊ុន) ទៅធ្វើការនៅក្រុមហ៊ុនម៉ូតូKR MOTORS ស្ថិតនៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោងកើតហេតុ ជនរគ្រោះបានត្រឡប់មកដល់ផ្ទះក្នុងភូមិបូរីកម្មករខាងលើ ស្រាប់តែបាត់ម៉ូតូ។

ហើយជនរងគ្រោះក៏បានសួរឈ្មោះ សុវណ្ណ លក្ខិណា ភេទស្រី អាយុ១៦ឆ្នាំ(ត្រូវជាក្មួយជីទួតមួយរបស់ជនរងគ្រោះ) ដែលមានផ្ទះនៅទល់មុខគ្នា ហើយបានប្រាប់ជនរងគ្រោះថាឃើញជនសង្ស័យ (ត្រូវជាក្មួយជីទួតមួយរបស់ជនរងគ្រោះ)ដែរ ជាអ្នកលួចយកម៉ូតូម៉ាកខាងលើជិះគេចេញទៅបាត់ ។

បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូស្វែងរកជនសង្ស័យតែរកមិនឃើញ ហើយក៏មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជើងឯក ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យយកមកធ្វើការសាកសួរតែម្តង ។ លុះដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១និង ៤០នាទីរសៀល សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យនៅត្រង់ចំណុចផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមនិងវត្ថុតាងម៉ូតូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់