ព័ត៌មានជាតិ

Update៖ បើករថយន្តមិនប្រកាន់ស្តាំ បុកម៉ូតូស្លាប់ម្នាក់

កណ្តាលៈ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាម ខណៈដែលមានរថយន្តមួយគ្រឿងបើកបរមិនប្រកាន់ស្តាំ ជ្រុលចង្កូតទៅបុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ចំយ៉ាងពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ឈ្មោះផុន សៀងឡេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ រីឯជនបង្កមានឈ្មោះ ឈ្មោះ ឈុន សាំងនី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2D-9471អ្នកបើកបរឈ្មោះ ឈុន សាំងនី ភេទប្រុស បើកបរក្នុងទិសដៅពីត្បូងមកជើងមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL-6901 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងអ្នកបើកបរឈ្មោះផុន សៀងឡេង ភេទប្រុស អាយុ៤០ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ) ត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តដឹកយកទៅប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

រីឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

មតិយោបល់