ព័ត៌មានជាតិ

មេល្បែងជើង១ មានវាសនាត្រឡប់ទៅផ្ទះវិញ

កណ្តាល: យោងតាមការឱ្យដឹងរបស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល បានបញ្ជាក់ថា លោកបានប្រាប់ឱ្យសមត្ថកិច្ចអប់រំ និងដោះលែង មេអាប៉ោង៣នាក់ ដែលសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ឱ្យត្រឡប់ទៅផ្ទះវិញហើយ។

គួររំលឹកថា ជនសង្ស័យទី១-ឈ្មោះឆេង ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខែ្មរមុខរបរលក់ផែ្លឈើនៅភូមិព្រៃមានឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល (ជាអ្នកបាញ់អាប៉ោង)។ ទី២-ឈ្មោះចុក ចក់ភេទ ប្រុសអាយុ៧៤ឆ្នាំជនជាតិខែ្មរមុខរបរកសិករនៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យជាអ្នកបាញ់អាប៉ោង។ ទី៣-ឈ្មោះ សូ  រាវុធ ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខែ្មរមុខរបរកសិករ នៅភូមិខ្ចៅសង្កាត់បឹងធំខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ(ជាអ្នកបាញ់មេ) ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រៃឫស្សីទួលអង្គខាងកើតភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន – លុយរៀលចំនួន ២,៧៤៣,៤០០រៀល -លុយដុល្លារ៤៤៥ដុល្លារ -ទូរសព្ទដៃចំនួ៥គ្រឿងក្នុងនោះម៉ាកចុចពិល១គ្រឿង ម៉ាកសាំសុង១គ្រឿង ម៉ាកអាយហ្វូន៣គ្រឿង -ជើងអាប៉ោងធ្វើអំពីឈើឫស្សីចំនួន១៣ និងតេឡេកែឆ្នៃបញ្ជាមេអាប៉ោងចំនួន០៤ តេឡេពិតប្រាកដចំនួន០១ -កាបូបស្ពាយចំនួន០១និងកាបូបដៃចំនួន០១ -ហ្វឺតសរសេរ០២ដើមស្កត់១រុំដុំ និងសោរក្សៀចំនួន០១ -អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ១សន្លឹកនិងកាតអេភីអឹម០១ -ថង់កម្រាលលេងអាប៉ោងចំនួន០១៕

photo_2016-10-25_11-49-35

photo_2016-10-25_11-49-33

មតិយោបល់