ព័ត៌មានជាតិ

មុខសញ្ញាលួចរថយន្តយ៉ាងសកម្មម្នាក់ ត្រូវបានប៉ូលិសបកស្បែកមុខបាន!​

កំពង់ឆ្នាំង: លោកអធិការរងស្រុកសាមគ្គីមានជ័យ បានប្រាប់ Post Newsថា កម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួនបានមុខសញ្ញាលួចរថយន្តបានម្នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះរបស់មុខសញ្ញាជនសង្ស័យ ស្ថិតនៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ពៅ រ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្រម៉រ ឃុំស្រម៉រ ស្រុករំដួល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់