ព័ត៌មានកីឡា

Fernando ចាកចេញពី Man City ទៅកាន់ក្រុម Galatasaray

ខ្សែបម្រើវ័យ ៣០ឆ្នាំ Fernando បានយល់ព្រមចាកចេញពីក្រុម Manchester City ដើម្បីទៅចូលរួមជាមួយក្រុម Galatasaray របស់ប្រទេសតួគីហើយ។

ក្រោយពីចំណាយរយៈពេល ៣រដូវកាលជាមួយក្រុម Manchester City ខ្សែបម្រើកណ្តាល Fernando បានសម្រេចចិត្តចាកចេញពីក្លិបកំពូល នៅអង់គ្លេសហើយ។ បើតាម ESPN reports បានឲ្យដឹងថា Fernando បានយល់ព្រមចុះកុងត្រា រយៈពេល ៣ឆ្នាំជាមួយក្រុម Galatasaray ក្នុងតម្លៃផ្ទេរ ៥,២៥លានអឺរ៉ូ។ គួរបញ្ជាក់ផងដែរថា Fernando បានផ្លាស់មកកាន់ក្រុម Man City កាលពីឆ្នាំ ២០១៤ ពីក្រុម Porto ក្នុងតម្លៃផ្ទេរ ១២លានផោន ដោយបានបង្ហាញខ្លួនបាន ១០១ប្រកួត ឲ្យក្រុម Man City។

បន្ទាប់ពីក្រុម Man City ទិញកីឡាករជាច្រើន បានគម្រាមដល់តំណែងរបស់កីឡាកររូបនេះ ដូច្នេះហើយ Fernando បានសម្រេចចិត្តផ្លាស់ទៅកាន់ក្រុម Galatasaray ដើម្បីបន្តអាជីពថ្មី កាន់តែប្រសើរនៅទីនោះ។ ម្យ៉ាងវិញទៀតនោះ នៅ Galatasaray អាចផ្តល់ឱកាសឲ្យ Fernando លេងក្នុងជម្រើស ១១នាក់ដំបូងច្រើនជាងនៅ Man City ផងដែរ។

មតិយោបល់