ព័ត៌មានជាតិ

​រថយន្តស្ទូច បុកម៉ូតូពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់របួស រួចបន្តទៅបុកបង្គោលភ្លើង!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស្ទូចមួយគ្រឿង បានទៅបុកម៉ូតូសង់ ពាក់ស្លាកលេខ កណ្តាល1E-6443 ពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ រួចរថយន្តបង្កបានបន្តទៅបុកនឹងបង្គោលភ្លើងមួយដើមបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

https://youtu.be/mXlhiepX-NY

មតិយោបល់