ភ្នំពេញ ថ្ងៃទី ០៥ សីហា ២០១៧: ទីបំផុតក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់លេខ ១ លំដាប់ពិភពលោក លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការ Android បានដាក់សម្ភោធ និងលក់កំពូលស្មាតហ្វូនឆ្លាតវៃស៊េរីថ្មី Huawei Y7 Prime និងហ្វាប្លេត Huawei T3 10 នៅកម្ពុជាជាផ្លូវការ ជាមួយនឹងកាដូដ៏ភ្ញាក់ផ្អើល។
កម្មវិធីបង្ហាញវត្តមាន និងដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និងហ្វាប្លេត Huawei T3 10 នេះត្រូវបានប្រារព្ធឡើងនៅជាន់ផ្ទាល់ដីផ្សារទំនើប អីអន មល ក្រោមអធិបតីភាព លោក លី ស៊ុងវៃ (Li XiongWei) នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដៃគូសហការ ក្រុមហ៊ុន Yako Technology, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន NOJIMA, ភ្ញៀវកិត្តិយស តារាបង្ហាញម៉ូដល្បីៗ អ្នកថតរូបអាជីព និងមិត្តអ្នកសារព័ត៌មានសុរបជាង ១០០ នាក់។
លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំកម្ពុជា មានប្រសាសន៍ថា “Huawei ពិតជាមានមោទនភាពដែលមានក្រុមហ៊ុនដៃគូសហការ ម្ចាស់ហាង អ្នកចែកចាយបន្តល្អៗ ដែលជំរុញឲ្យមានអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រផលិតផល Huawei ជាពិសេស លើផលិតផលស្មាតហ្វូននេះតែម្តង។ ជាមួយអ្នកទាំងអស់គ្នា Huawei រំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime និងហ្វាប្លេត T3 10 នឹងទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារកម្ពុជា”។
Huawei Y7 Prime គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Huawei ដែលត្រូវបានរចនាឡើងយ៉ាងល្អប្រណិតដោយសហគ្រាសឌីហ្សាញល្អជាងគេលំដាប់ពិភពលោក មានថាមពលថ្ម ៤០០០ mAh ជាមួយនឹងបច្ចេកវិទ្យាសន្សំថ្មពិសេស ប្រើប្រាស់បន្ទះឈីប Qualcomm Octa-core រួមជាមួយនឹង RAM ទំហំ 3GB និងមានម៉េមូរីជាប់ម៉ាស៊ីនទំហំ 32GB អាចដាក់បន្ថែមម៉េមូរីកាតបានទំហំ ១២៨ GB ប្រើប្រាស់ប្រព័ន្ធ Android 7.0 Nougat អមដោយដោយផ្ទាំងកម្មវិធីប្រើប្រាស់ EMUI ជំនាន់ 5.1 ចេញពីប្រអប់តែម្តង ដែលធ្វើឲ្យដំណើរការរបស់ម៉ាស៊ីនលឿនរហ័ស និងមានសេវាពេញកប់តែម្តង។
តួរបស់ Huawei Y7 Prime ស្រោបដោយលោហៈបែប Premium Unibody កា្រលដោយកញ្ចក់អេក្រង់ IPS ប្រភេទ 2.5D ទំហំ 5.5 អីុញ ខ្នាតបញ្ចាំងរូបភាព ១២៨០x៧២០ ភិចសែល មានបំពាក់នូវមុខងារថែរក្សាសុខភាពភ្នែក Eyes Comfort ងាយស្រួលកាន់មើលរូបភាព-វីដេអូ លេងហ្គេម ឬបំពេញកិច្ចការទៅតាមតម្រូវការ។ ចំណែកឯកាមេរ៉ាវិញ គឺឡើងកប់តែម្តង និងអាចផ្តិតយករូបភាពបានច្បាស់ស្រស់ស្អាតអស្ចារ្យទំាងមុខ (៨ MP) ក្រោយ (១២ MP) ។
លោក សារី បន្ថែមថា៖ “មុនពេលសម្ពោធជាផ្លូវការត្រឹមតែរយៈពេលខ្លី ការលក់ចេញស្តុកដំបូងនៃ Huawei Y7 Prime ទទួលបានការគាំទ្រខ្លំាងលើសពីការរំពឹងទុក គឺរហូតដល់ដាច់ស្តុក ដែលនេះគឺជាការឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តទាំងគុណភាព សុវត្ថិភាព ឯកជនភាព និងតម្លៃសមរម្យរបស់យើងចំពោះអតិថិជន ដែលពួកគាត់ពិតជាមានសារសំខាន់បំផុតសម្រាប់ពួកយើង។ ចំណែកឯហ្វាប្លេត T3 10 វិញ យើងរំពឹងទុកថា ក៏ទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីដាក់សម្ពោធ និងលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅផងដែរ។
Huawei MediaPad T3 10 គឺហ្វាប្លេតស៊េរីថ្មីបំផុត និងផលិតតាមបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានរចនាឡើងយ៉ាងល្អប្រណិតទាំងរូបរាង និងមានសមត្ថភាពដ៏អស្ចារ្យលើសពីតម្លៃ ជាពិសេសអាចប្រើប្រាស់បំពេញការងារ មុខរបរ ការសិក្សា និងការកម្សាន្តនានាជំនួសកុំព្យូទ័របាន។
T3 10 ត្រូវបានរចនាឡើងស្តើងច្រឡឹង រលើបរលោង ងាយស្រួលកាន់ ងាយស្រួលប្រើ អេក្រង់ Crystal clear IPS HD ទំហំ 9.6 អីុញ អាចបញ្ចេញពណ៌ធម្មជាតិភ្លឺថ្លា ដិតច្បាស់ បំពាក់បច្ចេកវិទ្យាការពារពន្លឺ មិនឱ្យប៉ះពាល់ដល់សុខភាពភ្នែក។ វាមាន RAM ទំហំ ២GB និងមានម៉េមូរីជាប់ម៉ាស៊ីនទំហំ ១៦GB អាចបន្ថែម ខាងក្រៅរហូតដល់ ១២៨GB មានថាមពលថ្ម ៤៨០០ mAh ប្រើប្រាស់ CPU ពីរ (SS8917+WTR2965) Quad-core ដើរដោយប្រព័ន្ធ Android 7.0 Nougat និងផ្ទាំងកម្មវិធីប្រើប្រាស់ EMUI ជំនាន់ 5.1 កាមេរ៉ាមុខ/ក្រោយទំហំ ៥/២MP។ ក្រៅពីនេះ ជាមួយនឹងបច្ចេកវិទ្យា Wi-Fi ភ្លោះ dual-band 2.4 GHz/5 GHz ធ្វើឲ្យ T3 10 អាចតភ្ជាប់អីុនធឺណែតឥតខ្សែបានយ៉ាងឆាប់រហ័ស និងមានសេវាពេញកប់តែម្តង។ ពិសេសជាងនេះ T3 10 ក៏មានបំពាក់ប្រព័ន្ធ 4G LTE ដូចស្មាតហ្វូនផងដែរ ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលធ្វើការភ្ជាប់ទំនាក់ទំនង។
គុណសម្បត្តិល្អៗយ៉ាងសម្បូរបែបរបស់ Huawei Y7 Prime និង Huawei MediaPad T3 10 ពិតជាអាចបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបបានយ៉ាងគាប់ប្រសើរបំផុត។
ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Prime តម្លៃ ២២៩ ដុល្លារ មានថែមកាដូពិសេសគឺ Bluetooth Speaker ចំនួន ១ និងអាវយឺតមួយ ដែលសរុបជាទឹកប្រាក់គឺមានចំនួន ៥០ ដុល្លារ បន្ថែមពីលើស៊ីមកាតលេខពិសេស ចំនួន ១ (One Silver Smart SIM) និងកញ្ចប់អីុនធឺណែតគម្រោង Smart Power+ Smart ចំនួន ១២សប្តាហ៍។ ចំណែកឯហ្វាប្លេត Huawei MediaPad T3 10 តម្លៃ ២៦៩ ដុល្លារ វិញ គឺមានថែមជូននូវកាដូពិសេស រួមមានស្រោមរបស់វាមួយ កាសប្លូធូស និងកញ្ចប់អីុនធឺណែតគម្រោង Smart Power+ Smart ចំនួន ៤ សប្តាហ៍។
Huawei Y7 Prime និង MediaPad T3 10 នឹងមានលក់នៅគ្រប់ហាងទូរសព្ទទាំងអស់ននៅទូទាំង ២៥ ខេត្តក្រុង នៃប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។ សូមប្រិយមិត្តទាំងអស់សូមអញ្ជើញរួសរាន់ឡើង ព្រោះស្តុក និងកាដូមានកំណត់!
មតិយោបល់