កណ្តាលៈ បុរសម្នាក់បានស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈដែលពិបាកក្នុងខ្លួន ត្រូវគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ បានផ្កាប់មុខធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិលេខ១ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ ចាំង យ៉ាំងតេវ ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិវៀតណាម មានស្រុកកំណើតនៅភូមិព្រែកតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិលេខ៣ ឃុំ ស្វាយរលំ ស្រុក ស្អាង ខេត្តកណ្តាល មុខរបរ មេការសំណង់នៅក្នុងរោងចក្រខេមបូ។
នគរបាលស្រុកស្អាងបានប្រាបឲ្យដឹងថា នៅថ្ងៃកើតហេតុវេលា ជនរងគ្រោះបានត្អូញប្រាប់ប្រពន្ធ ឈ្មោះង្វៀង ធីឡេ អាយុ៣៦ឆ្នាំ ថាមានអការៈ វិលមុខ ពេលនោះក៏ជិះម៉ូតូឌុប ប្រពន្ធក្នុងគោលបំណងទៅពេទ្យ ពេលទៅដល់ចំណុចជិតស្ពានតាំងហ៊ុន ក្នុងភូមិលេខ១ ក៏ងងឹតមុខ ឈប់ម៉ូតូអង្គុយនៅលើផ្លូវពេលនោះផ្កាប់មុខទៅលើផ្លូវថ្នល់បណ្តាលឲ្យមានស្នាមនៅផ្ទៃមុខហើយប្រពន្ធបានលើកដាក់លើម៉ូតូកង់បីទៅដល់ ពេទ្យឯកជនមួយកន្លែង
នៅក្រុងតាខ្មៅ ពេលនោះលោកគ្រូពេទ្យ បានប្រាប់ថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ប្រពន្ធក៏ដឹកសព មករោងចក្រខេមបូ វិញ។
ក្រោយពីទទួលបានព័ត៌មាននៅ ម៉ោង១០និង១៦នាទីថ្ងៃខែឆ្នាំដដែលប៉ុស្តិ៍រដ្ឋបាលស្វាយរលំ និងកម្លាំងជំនាញពិនិត្យហេតុស្រុក បានសហការជា
មួយអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពឃើញមានស្នាមនៅលើថ្ងាស ច្រមុះ និងបបូមាត់ ដោយសារដួលផ្កាប់មុខលើផ្លូវកៅស៊ូ ។
ការសន្និដ្ឋាន របស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់