ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំងបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីឆក់ខ្សែក

ភ្នំពេញ: កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង១៩ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច (ឆក់ខ្សែក) នៅផ្លូវ174កែងផ្លូវព្រះមុនីវង្ស ភូមិ9 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ តាំង ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ99 ផ្លូវរទេះភ្លើង ភូមិ 2 សង្កាត់ស្រះចក រាជធានីភ្នំពេញ ។

វត្តុតាងចាប់យកនោះ គឺមានម៉ូតូម៉ាកសង់សេ125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ1E-6171ចំនួនមួយគ្រឿង កាបូបដាក់លុយចំនួនមួយពណ៍ឈា មជ្រូក -អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួនមួយ   -កាតគ្រីម៉ូតូចំនួនមួយ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វើការសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

photo_2016-05-28_21-29-54

មតិយោបល់