តួកគី: យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានសរសេរដោយលោកឧត្តមសេនីយតួកគី កាលពីព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា កងទ័ពតួកគីបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១០៤នកា់ ក្នុងការវាយប្រហារប្រឆាំនឹងក្រុមរដ្ឋឥស្លាម IS ។
ការវាយប្រហារនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ បន្ទាប់ពីការបាញ់រ៉ុក្កែតចំនួន៦គ្រាប់ ដោយត្រូវបានកំណត់គោលដៅនៅជាប់ព្រំដែនខេត្ត Kilis ប្រទេសតួកគី ហើយយោធា២នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតរងរបួស។
បើយោងតាមសេចក្តីថ្លែងការណ៍នេះ ពួកសកម្មប្រយុទ្ធ ១០៤នាក់ ត្រូវបានសម្លាប់ដោយការសងសឹក ខណៈពេលដែលការបាញ់រ៉ុក្កែតចំនួនបួន គ្រាប់និងមួយគ្រាប់ទៀតបាញ់កាំភ្លើងគ្រាប់បែកនិងអគារទីស្នាក់ការកណ្តាលចំនួន ៧កន្លែង ត្រូវបានពួក IS បំផ្លាញចោល។
សូមបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែមករា គឺត្រូវបានកំណត់ទិសដៅវាយប្រហារគ្រាប់រ៉ុក្កែតនៅទីប្រជុំជននិងទីក្រុងនៅភាគខាងត្បូង ប្រទេសតួកគីជិតព្រំដែនស៊ីរី។ សរុបចំនួន ២១នាក់ត្រូវបានគេសម្លាប់ និងជាង ៧០នាក់ទៀតបានរងរបួស៕
មតិយោបល់