ព័ត៌មានជាតិ

ផ្ទៃមេឃអ៊ួរអាប់ បានប្រែពណ៌ទៅជាស្រលះ ក្រោយពីក្រុមមនុស្សធម៌ បានមើលឃើញពីជីវិតរបស់អ្នកគ្មានលទ្ធភាព

កណ្តាល: នៅពេលដែលផ្ទៃមេឃចាប់ផ្តើមប្រែពណ៌ទៅជាក្រហមព្រឿងៗ សម្លេងវាយោក៏ចាប់ផ្តើមផាយផាត់រសាត់ជាមួយពពកខ្មៅដេដាស មកប៉ះទង្គិចនឹងស្លឹកឈើលាន់លឺរសៀកៗ ពេលនោះហើយស្រ្តីដែលមានសំបុរសណ្តែកបាយ អមដោយក្មេងតូចៗ៣នាក់អង្គុយក្បែរផងនោះ ក៏បានដកដង្ហើមលាន់សូរ ហុឺៗៗ គ្រានោះកែវភ្នែកទាំងគូររបស់គាត់ក៏បានសម្លឹងរំពៃឡើងលើ បន្ទាប់មកគាត់ក៏យកដៃរបស់គាត់ទៅអោបក្រសោបប្អូនៗជាមួយដើមទ្រូងក៏កក់ក្តៅរបស់គាត់ គ្រានោះគាត់បានបន្លឺពាក្យតិចៗថា ” ផ្ទះយើងលេចទៀតហើយ ប្រសិនបើភ្លៀងបង្អុរចុះមក ” ។ នេះជាសម្តីឪពុកដែលបានរៀបរាប់ដោយក្តីអាសូរកូន ជាទីស្រលាញ់ ។

ស្ថិតក្នុងភូមិ តាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដែលមានចម្ងាយជាច្រើនគីឡូមែ៉ត្រពីទីក្រុងភ្នំពេញ ខ្ទមក៏កម្សត់មួយ ដែលមានសភាពទ្រុឌទ្រោមទំនងជាមិនរឹងមាំផងនោះ បានបង្ហាញការស្រណោះស្រណោក អាលោះអាល័យ ដល់មនុស្សម្នាទាំងពួក នៅពេលដែលគេក្រឡេកទៅឃើញជញ្ជាំងធ្លុះធ្លាយ ។ ដោយភាពអាណិតអាសូររបស់អ្នកភូមិ ព័ត៌មាននេះក៏បានលេចលឺដល់សប្បុរសជន តាមរយ:អ្នកសារព័ត៌មាន៤ស្ថាប័ន។

ដើម្បីចូលរួមសង្គ្រោះសង្គម និងទឹកចិត្តសប្បុរស វប្បធម៌ចែករំលែកខ្មែរជួយខ្មែរ ក្រុមអ្នកសារព័ត៌មាន ៤ស្ថាប័ន មានលោក រាជ សារ៉ាត់ ភ្នាក់ងារសារព័ត៌មានPOST NEWS លោក តូ សុផល ចាងហ្វាងគេហទំព័រtnn លោក សុខ ស៊ីឌី ភ្នាក់ងារtvហង្សមាស និងលោក តុង សីហា ភ្នាក់ងារtv3ក៏បានមូលមតិគ្នាកៀវគរតាមលទ្ធភាព ជាថវិកា សម្ភារ: ដើម្បីយកទៅចែកជូន ពលរដ្ឋក្រីក្រ អ្នកមានជំងឺ និងពិការជើងដោយចិត្តស្មោះ កាលពីវសៀលថ្ងៃទី២៨ ឧសភានេះ។ នេះបើតាមការឱ្យដឹងពីអ្នកសារព័ត៌មាន ។

បើតាមអ្នកសារព័ត៌មាន គ្រួសារដែលត្រូវចែកជូនទី១  ឈ្មោះ អ៊ន អុន អាយុ៣៩ឆ្នាំ ពោះម៉ាយប្រកបមុខរបរកម្មករសំណង់  ជីវភាពទីទ័លក្រ កូនស្រីពិការជេីង គ្មានលទ្ធភាពព្យាបាល។ គ្រួសារទី២  ឈ្មោះ ហ៊ាន ហួន អាយុ៤០ឆ្នាំ  មានកូន៥នាក់ ពិការម្នាក់ ជីវភាពទីទ័លក្រ។ គ្រួសារទី៣ ឈ្មោះ ឈា កេង អាយុ ៦២ ពិការភ្នែកទាំងគូ ជីវភាពទីទ័លក្រ ដោយក្នុងម្នាក់ៗទទួលបានអង្ករចំនួន៣០គីឡូក្រាម ថវិកា១០ ម៊ឺន រៀល ទឹកបរិសុទ្ធអេរ៉ូទិច២កេស ដោយឡែកក្មេងស្រីពិការជេីងទទួលបាន រទេះរុញមួយ។

សូមគោរពថ្លែងអំណរគុណដែលមានបញ្ជីរាយនាមដូចខាងក្រោម៖ ១ នាយឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង កងយុទ្ធពល ខេមរភូមិន្ទ និងលោកស្រី ព្រាប សុខា។ ២ លោកឧត្តមសេនីយ៍ គៀង ចាន់តួ ស្នងការរងរាជធានីភ្នំពេញ។ ៣ កញ្ញា សូដានីតា សិល្បការិនី និងពិធីការនីទូរទស្សន៍ក្នុងស្រុក (អង្ករ ១៥០ គីឡូ មី៣កេស ទឹកស៊ី អ៊ីវ ៣យួរ អំបិល ៣គីឡូ ស្ករស ៣គីឡូ មុង៣ រួមទាំងថវិកា ៣០ម៉ឺនរៀល) ៤ លោកស្រី វណ្ណ លុយ អគ្គនាយិការទឹកបរិសុទ្ធ EURO TECH ៧កេស។

ក្រុមអ្នកកាសែតបានឲ្យដឹងថា ពួកគេបានដឹងព័ត៌មានពីការខ្វះខាត និងរូបភាពជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានចិត្តអាណិតអាសូរក៏បាននាំគ្នាប្រមែប្រមូលជាថវិកាតិចក្តីច្រើនក្ដីទៅតាមលទ្ធភាព យកមកប្រគល់ជូនពួកគាត់ដល់លំនៅដ្ឋាន។ តាមរយ:នេះផងដែរពួកគេក៏បានអំពាវនាវសូមឲ្យសប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសមេតា្តជួយវិភាគនិទានជួយដល់ពួកគាត់ ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា ឬក៏អាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ លោក រាជសារ៉ាត់ ភ្នាក់ងារ សាព័ត៌មាន POST NEWS  016571122៕

photo_2016-05-28_22-40-36 photo_2016-05-28_22-40-41 photo_2016-05-28_22-40-44 photo_2016-05-28_22-40-48 photo_2016-05-28_22-40-53 photo_2016-05-28_22-40-57 photo_2016-05-28_22-41-01 photo_2016-05-28_22-41-05 photo_2016-05-28_22-41-10 photo_2016-05-28_22-41-14 photo_2016-05-28_22-41-18 photo_2016-05-28_22-41-22 photo_2016-05-28_22-41-26

មតិយោបល់