កណ្តាលៈ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីយុវតីម្នាក់លោតទឹកប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន នៅខាងត្បូងស្ពានព្រែកសំរោងប្រហែល៣០០ម៉ែត្រ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះអាយុ១៩ឆ្នាំ មុខរបរ អ៊ុតសក់ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ ២ថ្ងៃគឹថ្ងៃទី២៥ខែឆ្នាំដដែល ម្តាយជនរងគ្រោះបានស្តីបន្ទោស ជនរងគ្រោះជាកូនបន្តិបន្តួចពីបញ្ហថាមិនសូវនៅផ្ទះ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះក៏សម្រេចមកលោតទឹកពីលើស្ពានព្រែកសំរោងប៉ុនប៉ងសម្លាប់ខ្លួនរួចអណ្តែតតាមទឹកទៅខាងត្បូងស្ពាន៣០០ម៉ែត្រ ហើយស្រែកឲ្យគេជួយពេលនោះប្រជាពលរដ្ឋនៅក្បែមាត់ទន្លេសម្លេងក៏មករាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍តាខ្មៅ និងកម្លាំងការិយាលយ័ចរាចរណ៍ជើងទឹកនៃស្នងការដ្ឋានខេត្តកណ្តាល ចុះទៅជួយអន្តរាគមន៏សង្គ្រោះទាន់ពេល។
បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅជូនទៅផ្ទះវិញនៅម៉ោង១០នឹង៤០នាទីក្រោយពីសាកសួររឿងហេតុចប់៕
មតិយោបល់