ទីក្រុងវ៉ាស៊ិនតោន (26/07/13) : លោកមេធាវីស្មាក្តីរបស់អាមេរិក Eric Holder បានផ្ញើរសំបុត្រមួយច្បាប់ទៅដល់អាជ្ញាធររុស្ស៊ីដែលមានរ៉ាយរ៉ាប់ពីចេតនារបស់អាមេរិកក្នុងការមិនដាក់ទោស Snowden ដល់ការប្រហារជីវិតនោះទេបើគ្រាន់តែការផ្សព្វផ្សាយនូវអាថកំបាំងមួយចំនួនរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកទៅកាន់បរទេស។
នៅក្នុងសំបុត្រដែលលោក Holder បានសរសេរថាគ្មានការកាត់ទោសដោយការប្រហារជីវិតចំពោះករណីរបស់ Snowden នោះទេនៅខណៈដែលលោកកំពុងស្វែងរកសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី។លោក Holder ក៏បាននិយាយផងដែរថាការកាត់ទោសប្រហារជីវិតមិនមែនជាជម្រើសរបស់អាមេរិកនោះទេបើទោះជាការដាក់ទោសផ្សេងបន្ថែមអាចនឹងមានហើយការធ្វើបាបនិងការធ្វើទារុណកម្មក៏គ្មានដែរគឺគ្រាន់តែជាទោសស៊ីវិលទៅវិញប្រសិនជាយើងអាចធ្វើបត្យាបណរូបគេមកអាមេរិកវិញ។
គួរបញ្ជាក់ផងដែរថាអ្នកនាំពាក្យរបស់លោកប្រធានាធិបតិរូស្សីបានចេញមកនិយាយកាលពីថ្ងៃសុក្រម្សិលមិញថាប្រទេសរុស្ស៊ីនឹងមិនប៉ះពាល់រឺទទួលខុសត្រូវលើការនាំខ្លួនរឺចាប់ខ្លួនលោក Snowden ដែលបានជាប់គាំងនៅក្នុងព្រលានយន្តហោះទីក្រុងមូស្គូទៅកាន់អាមេរិនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/Decore/attorney-general-eric-holder-has-seen-plenty-of-political-controversies-during-his-tenure_zps172b0e74.jpg
លោក Eric Holder
https://i1272.photobucket.com/albums/y389/domneng/Decore/russian-lawmaker-tweets-that-edward-snowden-accepts-asylum-in-venezuela–then-deletes-tweet_zps82c386cc.jpg
Snowden ដែលអាមេរិកតាមចាប់ខ្លូន
មតិយោបល់