ព័ត៌មានកីឡា

អបអរសាទរ ក្រុមជម្រើសជាតិហូរឡង់ លើកពាន Euro ២០១៧ (វីដេអូ)

ក្រុមបាល់ទាត់ស្ត្រី ជម្រើសជាតិហូរឡង់។ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមជម្រើសជាតិ ដាណឺម៉ាក ៤-២ ក្លាយជាជើងឯក Euro ២០១៧ នេះ។

បន្ទាប់ពីទម្លាក់ក្រុមជើងខ្លាំងអង់គ្លេស ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមហូរឡង់បន្តមកឈ្នះក្រុម ដាណឺម៉ាក ក្លាយជាជើងឯក Euro ប្រចាំឆ្នាំ ២០១៧ នេះ។ គួរបញ្ជាក់ផងដែរថា ក្រុម ដាណឺម៉ាក បាននាំមុខមុនតាំងពីនាទីទី ៦ ដោយការស៊ុតបាល់ ១១ម៉ែត្ររបស់ កីឡាការនី Nadim ដោយការទាត់បាល់១១ម៉ែត្រ ក៍ប៉ុន្តែ ៤នាទីបន្ទាប់ ពោលនៅនាទីទី ១០ កីឡាការនី Miedema របស់ហូរឡង់ បានរក គ្រាប់បាល់តាមស្មើមកវិញ។ បន្ថែមលើនេះ ក្រុមហូរឡង់ បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀត នាំមុខវិញម្តងលើក្រុមដាណឺម៉ាក ដោយការស៊ុតចូលទីរបស់កីឡាការនី Martens នៅនាទីទី ២៨។ យ៉ាងណាក៍ដោយ ក្រុមដាណឺម៉ាក បានខិតខំព្យាយាមលេងយ៉ាងល្អ ដោយអាចរកគ្រាបបាល់ តាមស្មើមកវិញ នៅនាទីទី ៣៣ ដោយកីឡាការនី Harder ។

ឈានចូលដល់ការប្រកួតតង់ទី២ ក្រុមហូរឡង់ បានបើកការវាយលុកយ៉ាងខ្លាំង​ ដោយអាចរកគ្រាប់បាល់ ២គ្រាប់បន្ថែមទៀត ដោយកីឡាការនី Spitse នៅនាទីទី ៥១ និងកីឡាការនី Miedema រកគ្រាប់គ្រាប់ទី២ នៅនាទីទី ៨៩ ខណះដាណឺម៉ាក មិនអាចរកគ្រាប់បាល់ បានឡើយ។ ដូច្នេះហើយ ក្រុមហូរឡង់ បសនយកឈ្នះដាណឺម៉ាក ៤-២ ក្លាយជាម្ចាស់ជើងឯក Euro ២០១៧ នេះ។

ខាងក្រោមនេះ ជាការប្រកួតផ្តាច់ព្រ័ត្រ Euro រវាងក្រុមហូរឡង់ និងដាណឺម៉ាក៖

https://www.youtube.com/watch?v=RpEd4XH0oKA

មតិយោបល់