ព័ត៌មានជាតិ

កំពុងជិះម៉ូតូ ខ្យល់គរដួលសន្លប់ របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ ខ្យល់គរដួលរងរបួសធ្ងន់នៅចំណុចភ្លើងស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៤៖១០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ។

សាក្សីបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូពីជើងទៅត្បូងតែម្នាក់ឯង តាមបណ្តោយផ្លូវម៉ៅសេងទុងមកដល់ចំណុចកើតហេតុ ស្រាប់តែដួលបណ្តាលឲ្យរងរបួសលើចិញ្ចើមខាងឆ្វេងរងរបួសធ្ងន់ ហើយប្រជាពលរដ្ឋខលហៅរថយន្តដឹកយកទៅសង្គ្រោះនៅគ្លីនិកគឹមសុង។

ចំណែកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BF-4019 និងទូរស័ព្ទ ត្រូវបាននរគបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ២ យករក្សាទុកជូនជនរងគ្រោះ ដោយអត្តសញ្ញាណមិនទាន់ដឹងនៅឡើយទេ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសង្គ្រោះនៅគ្លីនិក គឹម សុង និងទ្រព្យសម្បត្តិរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនរគបាលផ្សារដេប៉ូ២៕

photo_2016-05-29_18-08-56

photo_2016-05-29_18-08-59

photo_2016-05-29_18-09-01

photo_2016-05-29_18-09-02

photo_2016-05-29_18-09-06

photo_2016-05-29_18-09-08

photo_2016-05-29_18-09-12

photo_2016-05-29_18-09-23

photo_2016-05-29_18-09-25

photo_2016-05-29_18-09-29

photo_2016-05-29_18-09-31

photo_2016-05-29_18-09-36

មតិយោបល់