ព័ត៌មានជាតិ

កម្មករក្រុមហ៊ុន ជីប ម៉ុង ផឹកស៊ីស្រវឹងកាប់គ្នាមួយប្រាវ របួស៣នាក់

ភ្នំពេញ: ម្មករសំណង់ស្នាក់នៅក្នុងក្រុមហ៊ុន ជីប ម៉ុង ផឹកស៊ីស្រវឹង កាប់គ្នាមួយប្រាវរងរបួស៣នាក់ ត្រូវសន្តិសុខក្រុមហ៊ុនឃាត់បានតែភាគីរងគ្រោះ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៣៖១០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងកម្មករក្រុមហ៊ុន ជីប ម៉ុង ឡែន ក្នុងក្រុម៧ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះទី១ មានឈ្មោះ ប៉ុន សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងរោងកម្មរកន្លែងកើតហេតុ ទី២ឈ្មោះ ច្រឹក ឃ្លោក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ នៅក្នុងមណ្ឌលឱកាសខ្ញុំ ទី៣ឈ្មោះ សុខ វាសនា អាយុ១៩ឆ្នាំ មុខរបរធ្វើសំណង់ ទាំង២នាក់នេះ ស្នាក់នៅក្នុងមណ្ឌលឱកាសខ្ញុំធ្វើជាកម្មករសំណង់នៅទីនោះ។ ហើយអ្នកទាំង៣ មានស្រុកកំណើតនៅភូមិសំរោង ឃុំពោធិ ស្រុកកំពង់ឡេង ខេត្តកំពង់ឆ្នាំ។

ប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង៣នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានអង្គុយផឹកស្រាថ្នាំអស់៣លីត្រកន្លះ នៅក្នុងរោងកម្មករ ហើយក្រោយមកក៏កើតជាជម្លោះវាយកាប់គ្នា បណ្តាលឲ្យភាគីម្ខាងមានគ្នា៣នាក់ រងរបួសស្រាល ហើយក្រុមបង្កបានរត់គេចខ្លួនអស់ សល់តែអ្នករងគ្រោះទាំង៣ ក៏ត្រូវសន្តិសុខក្រុមហ៊ុន ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី។

ប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមកម្មករទាំងនេះ បាននាំគ្នាផឹកស៊ីលុះដល់ម៉ោងកើតហេតុ ក៏កើតមានជម្លោះវាយកាប់គ្នាទៅវិញទៅមក ទើបគាត់ឃាត់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ ហើយឲ្យត្រឡប់ទៅផ្ទះវិញ៕

photo_2016-05-29_18-08-16

photo_2016-05-29_18-08-18

photo_2016-05-29_18-08-21

មតិយោបល់