ព័ត៌មានជាតិ

កម្មករកម្មការនីរោងចក្រញូអូរៀន ខេមបូឌា ហ្គាមិន ជាង៧០នាក់បានដួលសន្លប់ជាបន្តបន្ទាប់គ្នាតែម្តង!

ភ្នំពេញៈ មុននេះបន្តិចមានកម្មករកម្មការនីរោងចក្រញូអូរៀន ខេមបូឌា ហ្គាមិន ជាង៧០នាក់បានដួលសន្លប់ទន់ដៃទន់ជើង ជាបន្តបន្ទាប់គ្នាដោយមិនទាន់បានដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅប្រហែលវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅក្នុងរោងចក្រញូអូរៀន ខេមបូឌា ហ្គាមិន ស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ នៅអាគារលេខ១៤ ១៥ ១៦ ១៧។

បច្ចុប្បន្ន កម្មករកម្មការនីទាំងអស់ត្រូវបានបញ្ជូនទៅកានមន្ទីបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមូលមិត្ត ភ្លាមៗផងដែរ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើផេក Post News Media ផងដែរ៕

https://youtu.be/ih0qcrurqvg

មតិយោបល់