កណ្តាលៈ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទប្រកាន់ពីបទ« ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ថា កើតហេតុនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ ចំណុចក្នុងបន្ទប់ទឹក សាលារៀនបឋមសិក្សាហ៊ុនសែន ស្លាកែត ភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរកម្មករសំណង់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានធ្វើសកម្មភាពបោកបញ្ចោត លួងលោមជនរងគ្រោះឈ្មោះ គង់ សំណាង ភេទស្រី អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ផុន ភត្រ្តា អាយុ៣៥ឆ្នាំ មុខរបររកត្រី និងដកក្រអៅឈូកនិងធ្វើសំណង់ ម្តាយឈ្មោះសី សឿន អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ។
ជាសិស្សរៀនថ្នាក់ទី១សាលាបឋមសិក្សាហ៊ុន សែន ដូនស ភូមិតារាបដូន ឃុំគគីរ ស្រុកកៀនស្វាយ មានទីលំនៅភូមិឃុំជាមួយគ្នា ដឹកតាមកង់ជិះយកមកទៅចាប់រំលោភសេពសន្ធវៈបានសម្រេច។
ក្រោយពីរំលោភបានសម្រេចក្មេងស្រីរងគ្រោះយំទារឲ្យ ជនសង្ស័យជូនខ្លួនមកផ្ទះវិញ។ ដោយខ្លួនខ្លាចបែកការ ក៏មានគំនិតសម្លាប់ក្មេងនេះចោល ហើយនៅវេលាម៉ោង៦ ជនសង្ស័យបានដឹកក្មេងរងគ្រោះចេញពីចំណុចខាងលើ មកដល់ចំណុចក្បែរមាត់ស្រះក្រោយមណ្ឌលយោធាពិការ៣១៧ ស្ថិតក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ធ្វើសកម្មភាពទាត់ប្រដាប់ភេទក្មេងរងគ្រោះមួយជើងដួលផ្កាប់មុខ យកជើងខ្លួនជាន់ជើងជនរងគ្រោះ យកដៃច្របាច់ក រួចទើបចាប់ជើងជនរងគ្រោះ លើកបោះចូលទឹកស្រះនោះតែម្តង ហើយបានជិះកង់គេចខ្លួន ។
ប្រទះឃើញសាកសពនៅវេលាម៉ោងប្រហែល៧ និង៣០នាទីព្រឹក ថ្ងៃ២ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ និងក្រុមគ្រួសារបានរកឃើញសាកសពក្មេងរងគ្រោះអណ្តែតក្នុងទឹកស្រះខាងលើ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច្ចយលើខ្លួនសាកសព ឃើញមានហើមដាច់ឆ្លុះធ្លាយប្រដាប់ភេទ កមានស្នាមជាំ (ជាការសន្និដ្ឋានគឺករណីរំលោភសម្លាប់) សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី ក្នុងឪកាសនោះដែរ អហ ស្រុកកៀនស្វាយបានយកបច្ច័យនិងសម្ភារមួយចំនួនចូលបុណ្យសពផងដែរ ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមទាំងថ្នាក់ដឹកនាំជំនាញគ្រប់ជាន់ថ្នាក់ បានដឹកនាំចង្អុលបង្ហាញ ដល់កងរាជអាវុធហត្ថខេត្តកណ្តាលឲ្យធ្វើការស្រាវជ្រាវ ស្វែងរកជនល្មើសជាឃាតក យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។
ការឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្សយ័ឈ្មោះ ហេង ចន្ធីម នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែក្បែរកន្លែងធ្វើសំណង់ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ បានឆ្លើយសារភាពនូវដំណើររឿង និងសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ទៅលើជនរងគ្រោះឈ្មោះគង់ សំណាង ថាខ្លួនពិតជាបានរំលោភសេពសន្ធវៈរួចយកទៅវាយ ច្របាច់ ក សម្លាប់បោះចូលក្នុងទឹកស្រះ ពិតប្រាកដមែន ។
ជនសង្សយ័ ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧៕
មតិយោបល់