ជប៉ុនៈ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ព្យុះទីហ្វុងឈ្មោះថា ណូរ៉ុន ដែលជាព្យុះទី ៥ នៅក្នុងប្រទេសសម្រាប់រដូវកាលនេះ បានបង្កឲ្យមានការបាក់ដី នៅភាគខាងជើងខេត្តវ៉ាគីយ៉ាម៉ា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧។
ហេតុការណ៍នេះ បានកើតទ្បើងនៅម៉ោងប្រហែល ០៣ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុក) ។
ណូរ៉ុនត្រូវបានគេចាត់ទុកថា ជាព្យុះដ៏ខ្លាំងបំផុតនៅក្នុងប្រទេសជប៉ុនសម្រាប់ឆ្នាំនេះ ដែលវាបានជំរុញឲ្យមានការជម្លៀស មនុស្សរាប់ពាន់នាក់ នៅលើកោះ Shikoku ហើយជើងហោះហើរជាង ៤០០ ត្រូវបានលុបចោលផងដែរ៕
មតិយោបល់