ព័ត៌មានជាតិ

ឃាតកម្ម៖ បុរស​ម្នាក់​ត្រូវបាន​ឃាតករ​អា​រក សម្លាប់​នៅក្នុង​ដីឡូត៍​មួយកន្លែង​ក្បែររោងចក្រ​ថៃ​ហ្គ័​រ

បុរស​ម្នាក់​ត្រូវបាន​ឃាតករ​អា​រក សម្លាប់​នៅក្នុង​ដីឡូត៍​មួយកន្លែង​ជិត​រោងចក្រ​ថៃ​ហ្គ័​រ ស្ថិតនៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​។

បើតាម​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​បាត់​ពី​ផ្ទះ​ពីរ​បី​ថ្ងៃ​ហើយ ទើប​នៅ​យប់​ថ្ងៃទី​១៣ ខែមីនា​នេះ ទើប​ទទួលបាន​ព័ត៌មាន​ថា ជនរងគ្រោះ​ត្រូវ​ឃាតករ​អា​រក​សម្លាប់​។

​បងប្រុស​ជនរងគ្រោះ​បាន​បញ្ជាក់ថា ប្អូន​របស់គាត់​ចេញពីផ្ទះ​តាំងពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៅ ត្រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ មេការ​ឡាន​ដឹក​ដី ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ សាកសព​ធុំក្លិន​ស្អុយ​និង​រុយ​រោម​។​

​តាម​ការសន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​អា​រក គឺជា​ករណី​ឃាតកម្ម​ប្លន់​យក​សម្បត្តិ​។ សំភារៈ​បាត់បង់​មាន​ម៉ូតូ​ស៊េរី Dream០២០ ទូរស័ព្ទ​០១​គ្រឿង​។​

​ចំពោះ​ករណីនេះ សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​កំណត់​មុខសញ្ញា ជនល្មើស​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ប្រភព៖ រស្មីកម្ពុជា

មតិយោបល់