ព័ត៌មានជាតិ

បុកទៀតហើយ! រថយន្តទំនើប១គ្រឿងឆ្លងផ្លូវមិនប្រយ័ត្នបានបុកជាមួយម៉ូតូFZ ១គ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!…

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តហ៊ីយ៉ាន់ដាយពណ៌ខ្មៅ១គ្រឿង បានឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យបុកម៉ូតូFZ ពណ៌ក្រហមដែលបើកបរដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ និងរងរបួសផ្នែកភ្លៅខាងឆ្វេងយ៉ាងដំណំផងដែរ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរូស្សី នៅនឹងស្តុបចូលអាកាសយាន្តដ្ឋានថ្មី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុរថយន្តហ៊ីយ៉ាន់ដាយពណ៌ខ្មៅ១គ្រឿង របស់ក្រុមហ៊ុន (Cambodia Royal Fertility & Gentics Hospital) ដែលពាក់ស្លាកលេខ ភ្នំពេញ 2AG-0506 បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវដើម្បីចូលទៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញពេល ដែលកំពុងតែបត់នោះ ក៏មានម៉ូតូម៉ាកFZពណ៌ក្រហម១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1 FH-7466 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អន្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត តាមទិសដៅបញ្រ្ចាសទិសគ្នា បានបុកជាមួយរថយន្តយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យភាគីខាងម៉ូតូដួលបោកខ្លួនទៅនឹងដីរងរបួសបែកមុខបែកមាត់ និងរងរបួសផ្នែកភ្លៅខាងឆ្វេងដោយងើបឈរមិនរួចឡើយ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។ ហើយរថយន្ត និងម៉ូតូរបស់ភាគីទាំងសងខាងត្រូវបានកម្លាំងជំនាញធ្វើរការវាស់វែង រួចយកទៅរក្សារទុកដើម្បីធ្វើការដោះស្រាយផងដែរ៕


//youtu.be/8Y_YVgzHNMs

មតិយោបល់