ព័ត៌មានជាតិ

ឡិចស៊ីសបើកចេញពីផ្ទះប៉ះរថយន្តម៉ាកគា ហក់ទៅបុកកន្លែងលក់បាញ់ហយ បណ្តាលឲ្យម៉ូតូ៣រឿងរងកាខូចខាត

ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីស១គ្រឿងរយែចេញពីផ្ទះបុករថយន្តម៉ាកគាហើយរេចង្កូតជ្រុលទៅបុកចូលតូបលក់បាញ់ហយ បណ្តាលឲ្យម៉ូតូចំនួន៣គ្រឿងរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៦១ កែងផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខOCT 6GUY073 បើកដោយបុរសម្នាក់ ចេញពីផ្ទះមួយហើយប៉ះជាមួយរថយន្តម៉ាកគា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AO- 2767 ដែលកំពុងបើករងការខូចខាតកាងខាងមុខផ្នែកខាងស្តាំ រួចរេចង្កូតជ្រុលទៅបុកម៉ូតូដែលចតនៅស្ងៀមនៅកន្លែងលក់បាញ់ហយ បណ្តាលឲ្យខូចខាត៣គ្រឿង តែសំណាងល្អមិនមានរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយពេលកើតហេតុភាគីដំណាងម្ចាស់រថយន្តបង្កបានដោះស្រាយជាមួយម្ចាស់ម៉ូតូនិងរថយន្តដែលរងកាខូចខាតបញ្ចប់រឿងនៅនិងកន្លែងផងដែរ៕

https://youtu.be/x_WE-BKfQVM

មតិយោបល់