ព័ត៌មានជាតិ

សង្ស័យបើកលឿនរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យទ្រេតបង្គោលភ្លើង១ដើម និងរថយន្តខូចចាតទៅមុខលែងរួច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរ៉េសង្ស័យបើកលឿន វ៉ាជែងជ្រុលរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត និងទ្រេតបង្គោលភ្លើងអស់១ដើម ចំណែករថយន្តខូចខាតទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តកូរ៉េខាងលើគ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់កន្លែងកន្លែងកើតហេតុសង្ស័យឡើងវ៉ាជែង ទើបបណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូវផ្លូវ​រងការខូចខាត និងជ្រុលទៅបុកបង្គោលភ្លើងទ្រេតអស់ ១ដើម ចំណែករថយន្តខូចខាតទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលសែនសុខ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់