ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួន ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញៈ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួន ដោយដកហូតថ្នាំញៀនបានចំនួន ១កញ្ចប់ធំ ខណៈបុរសម្នាក់បានឃើញកម្លាំងដើរល្បាតហើយរត់គេចខ្លួននោះ។

ប្រិបត្តិការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ច្រកឌឿងហែមផ្លូវព្រះមុនីវង្ស (ខាងក្រោយក្រុមហ៊ុន ឃ្យូប៊ី) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួនន៣នាក់ ដែលបានឃាត់ខ្លួន ទី១មានឈ្មោះ អ៊ឹង ម៉េងហ៊ួង អាយុ២០ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ,ទី២ឈ្មោះ សុខ សំណាង អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី៣ឈ្មោះ សំ សារ៉េត អាយុ ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពដដែលបន្តថា មុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការដើរល្បាតទៅដល់ចំណុចខាងលើ ក៏ស្រាប់តែបានឃើញបុរសម្នាក់ព្យាយាមរត់គេចខ្លួនក៏ធ្វើការដេញតាមចាប់បានម្នាក់ និង បន្តចាប់បានបក្ខពួកគ្នា២នាក់ជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនចំនួន ១កញ្ចប់ធំល្មម ឧបករណ៍ប្រើប្រាស់ និងវត្ថុតាងមួយចំនួនទៀតផងដែរ។

ក្រុមជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង ៣នាក់ រួមទាំងថ្នាំញៀនចំនួន ១កញ្ចប់ធំល្មម ឧបករណ៍សំរាប់ប្រើប្រាស់ និង វត្ថុតាងមួយចំនួនទៀត នាំមកធ្វើការសាកសួរ និងកំណត់ហេតុនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់