ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំក្របខ័ណ្ឌគតិយុតិ្ត ស្តីពី ការផ្ទេរថវិកាអតិរេក នៃថវិការបស់រាជធានី-ខេត្ត សម្រាប់ចំណាយ អភិវឌ្ឍមូលដ្ឋាន។
យោងតាមគេទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការ ចូលរួមពីតំណាង អគ្គនាយកដ្ឋានរតនាគារជាតិ និងជាសមាជិកក្រុមការងារខាងលើ ដឹកនាំដោយ ឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំក្របខ័ណ្ឌគតិយុត្តិស្តីពីការផ្ទេរថវិកាអតិរេកនៃថវិការបស់រាជធានី-ខេត្ត សម្រាប់ ចំណាយអភិវឌ្ឍមូលដ្ឋាន៕



មតិយោបល់