ព័ត៌មានជាតិ

រ​ម​ណី​យ​​ដ្ឋា​ន​​ទឹ​ក​ជ្រោះ​​លែ​ង​​ឃិ​ន​​​​កំ​ពុ​ង​​ទ​ទួ​លបាន​​​កា​រ​​ចា​ប់​​អា​រ​ម្ម​ណ៍​​ពី​​ភ្ញៀ​វ​​​​ទេ​ស​ច​រ​ណ៍​​

រមណីយដ្ឋាន​ទឹកជ្រោះ​លែង​ឃិន​ស្ថិតនៅ ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ រមណីយដ្ឋាន​ទឹកជ្រោះ​លែង​ឃិន ពុំ​ទាន់​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅឡើយ​។ រមណីយដ្ឋាន ទឹកជ្រោះ​លែង​ឃិន មាន ទឹកជ្រោះ ធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាស​ល្អ​ស្រស់ត្រកាល និង​មាន​ភ្នំ​ជាច្រើន ។ ទឹកជ្រោះ​លែង​ឃិន​មាន​ល្បាក់ទឹក​ធ្លាក់​កំពស់​ប្រហែល ២២-២៥​ម និង​មុខ​កាត់​ទទឹង​ប្រហែល ៧-១០​ម នៅ​រដូវវស្សា និង​រដូវប្រាំង​មុខ​កាត់​ទទឹង​ប្រហែល ៨​ម តែប៉ុណ្ណោះ ។ រមណីយដ្ឋាន​ទឹកជ្រោះ​លែង​ឃិន​ជា​រមណីយដ្ឋាន​ដែល​មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​កំពស់​ខ្ពស់​ជាងគេ​នៅក្នុង​ខេត្ត ។ ទឹក​នេះ​ហូរ​ជា​ល្បាក់​ជម្រាល ផ្នែក​ខាងក្រោម​មាន​អាង​ស្ដុក​ទឹក​យ៉ាង​ធំ​ដែល​អាច​ហែល​ងូត​លេង និង​មាន​ដើមឈើ​ធំៗ​ជា​ម្លប់ យ៉ាង​ត្រជាក់​៕

lengkin1

មតិយោបល់