ព័ត៌មានជាតិ

ដាច់ភ្លើងនៅទួលគោក តែអគ្គិសនីកម្ពុជាថា នឹងភ្ជាប់ចរន្តវិញនៅម៉ោង១២៖៣០នាទី

ភ្នំពេញ: តាមសេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា តាមហ្វេសប៊ុកនៅប៉ុន្មាននាទីមុននេះ បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីនៅម៉ោង១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលមកពីដាច់ហ្វ៊ុយស៊ីបខ្សែតង់ស្យុង។ ប៉ុន្តែបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលដើម្បីតភ្ជាប់ចរន្តវិញនៅម៉ោង១២៖៣០នាទី ថ្ងៃនេះ។

អគ្គិសនីកម្ពុជា បានជូនដំណឹងថា “នៅថ្ងៃទី29 ខែឧសភា ឆ្នាំ2016 វេលាម៉ោង23:00នាទី មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងOPS05 ដែលស្ថិតនៅផ្លូវ230 សង្កាត់ទឹកល្អក់៣ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុដាច់ហ្វ៊ុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) 2គ្រាប់ ដែលបណ្តាលធ្វើឲ្យខូចត្រង់ស្វូរ ក្រុមការងារបច្ចេកទេសកំពុងតែជួសជុលផ្លាស់ប្តូរត្រង់ស្វូរថ្មី អតិថិជននឹងមានចរន្តអគ្គិសនីឡើងវិញ នៅវេលាមុនម៉ោង12:30ថ្ងៃត្រង់ នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2016”៕

13343043_739360662873142_802591796928661049_n

មតិយោបល់