សៀមរាបៈ នាយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការត្រួតពិនិត្យជាតិអាល់កុលនៅរង្វង់មូលស្ពានថ្មព្រះរាជដំណាក់។
លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងនគរបាលបានផាកពិន័យអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍មានដូចជា អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៨៥នាក់ និងម៉ូតូមិនដាក់កញ្ចក់មើលក្រោយចំនួន០២គ្រឿង ក្នុងនោះមានរថយន្តគ្មានល្មើសច្បាប់ចរាចរណ៍ហើយអ្នកបើកគ្មានជាតិអាល់កុលផងដែរ។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានជារាងរាល់ថ្ងៃទូទាំងប្រទេសកម្ពុជាដែលកត្តាទាំងនេះកើតឡើងមកពីអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងមានជាតិស្រវឹង។ ដូច្នេះដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាបនោះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដាក់កម្លាំងចុះពង្រឹងតាមគោលដៅសំខាន់ៗក្នុងក្រុងសៀមរាបទាំងយប់ទាំងថ្ងៃ៕
មតិយោបល់