សៀមរាបៈ ស្ត្រីមេតុងទីនម្នាក់ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួន បន្ទាប់ពីឆបោកលុយជាង២០ម៉ឺនដុល្លារ ដោយដាក់ឈ្មោះខ្មោចបញ្ចូលក្នុងក្បាលបញ្ជីរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ នេះថា ស្រ្តីសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ អាំងគឹម ហ៊ន់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ស្ត្រីរូបនេះត្រូវបានឃាត់ខ្លួន នៅមុខផ្សារលើធំថ្មី ខណៈកំពុងដើរចេញពីផ្សារ។
ប្រភពបានបន្តថា លុយដែលជនសង្ស័យឆបោកពីកូនតុងទីនមានចំនួន២០៨០០០ដុល្លារ។ ការបោកប្រាស់នេះជនសង្ស័យបានសរសេររាយឈ្មោះខ្មោចចូលទៅក្នុងបញ្ជីតុងទីន ហើយបង្ហាញថា ឈ្មោះទាំងនោះជាកូនតុងទីន ដែលបានដាក់ឈ្មោះលេង។ ដោយឃើញមានឈ្មោះច្រើននាក់ចូលលេង ក្រុមកូនតុងទីនដែលរងគ្រោះក៏បានសម្រេចដាក់ឈ្មោះលេងដោយបង់ប្រាក់ឲ្យមេរៀងៗខ្លួន។ ចុងក្រោយពេលប្រមូលលុយគ្រប់ចំនួនជនសង្ស័យបានព្យាយាមគេចខ្លួន។
បច្ចុប្បន្នស្ត្រីជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការជាបន្ត៕
មតិយោបល់