ភ្នំពេញៈ សេចក្តីព្រាងឯកសារគោលនយោបាយមួយ ដែលនិយាយអំពី “ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនសម្រាប់គ្រប់គ្រងវិនិយោគសាធារណ: ២០១៦-២០២០” ត្រូវបានថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកយកមកពិភាក្សាគ្នានៅរសៀលនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៣ល្ងាចនេះ។
យោងតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា លោក វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនគារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនសម្រាប់គ្រប់គ្រងវិនិយោគសាធារណ: ២០១៦-២០២០នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
មតិយោបល់