ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ស្រ...

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត

0

ភ្នំពេញ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតត្រង់ចំណុចផ្ទះអត់លេខ ក្បែរចក្រចូលប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-4447 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបររថយន្តខាងលើ ស្រវឹងរួចក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកនិងរបងផ្ទះកើតហេតុដែលជារបងស័ង្កសី បណ្តាលឲ្យដួលបាក់អស់ប្រវែងប្រមាណ ៥ម៉ែត្ររួមនឹងបាក់ដើមផ្កាមួយចំនួនរងការខូចខាត។ ចំណែកឯរថយន្តបង្កបានរងការខូចខាត ក្រពឹតកាងក្រពឹតផ្នែកខាងមុខបន្តិចបន្តួច មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានចុះពីរថយន្ដរួចគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុក៏មានដំណាងភាគីខាងរថយន្តបង្ក បានចូលខ្លួនមកធ្វើការដោះស្រាយហើយដោយភាគីទាំងពីរ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កបានចេញសំណងចំនួន១០០ដុល្លារ ឲ្យទៅភាគីខាងម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.