ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់យកកាំបិតប៉័ងតោគម្រាមនិងវាយឲ្យជនរងគ្រោះដួលហើយយកប្រាក់២លានរៀល ខ្សែកប្លាកទីន០១ខ្សែ

បាត់ដំបង: នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា គឹមឡេង ភេទប្រុសអាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ពីបទ:ហិង្សាដោយចេតនា តាមបណ្ដឹងឈ្មោះ លី ដាណា (ហៅវណ្ណា) ត្រូវជាម្តាយអាយុ ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។
ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃធ្វើឱ្យជនរងគ្រោះដួលទៅនឹងដីហើយសំឡុតយកប្រាក់ចំនួន ២លានរៀល និងខ្សែកប្លាកទីន ចំនួន០១ខ្សែ យកលក់ទៅទិញគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។តិវិធី៕

 

មតិយោបល់