ព័ត៌មានជាតិ

អាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ដកហូតថ្នាំញៀនយ៉ាម៉ា ១០០គ្រាប់ និងថ្នាំញៀនមួយចំនួនទៀត

បាត់ដំបង: កម្លាំកងរាជអាវុធហត្ថស្រុកបវេល ខេត្ត បាត់ដំបង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយ កាលពីរសៀល ថ្ងៃទី29.05.2016 នៅចំណុចភូមិសៀម ឃុំប្រាំពីរប្រាំដើមឃាត់ខ្លួនជនសង្ស័យ02នាក់ ដកហូតម៉ាទឹកកកចំនួន07កញ្ចប់តូចស្មើទម្ងន់5,73 ក្រាម និងយ៉ាម៉ាគ្រាប់ចំនួន100គ្រាប់ និងម៉ូតូ01គ្រឿងម៉ាចកវេវ។

ជនសង្ស័យទាំងពីរនាក់ ដែលអាវុធហត្ថឃាត់ខ្លួននោះ ទី1-ឈ្មោះស៉ី សំុ ភេទប្រុសអាយុ17ឆ្នាំមុខរបរធ្វើស្រែ ទីលំនៅដូចខាងលើ ទី2-ឈ្មោះលឿម វណ្ណា ភេទប្រុសអាយុ23ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅដូចគ្នាខាងលើ។ បច្ចុប្បន្នកំពុងឃាត់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-05-30_21-23-59

photo_2016-05-30_21-24-02

មតិយោបល់